ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រគល់កុំព្យូទ័រជូនមន្រ្តីជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជាជំនួយឧបត្ថម្ភ របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ ២០២៥

ថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីពិធីប្រគល់កុំព្យូទ័រជូនមន្រ្តីជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជាជំនួយឧបត្ថម្ភ របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមគូសបញ្ជាក់ថា៖ ការប្រគល់កុំព្យូទ័រនេះ មានគោលបំណង ដើម្បីឱ្យមន្រ្តីជំនួយការឃុំ សង្កាត់ បំពេញមុខងារ និងភារកិច្ចលើកិច្ចការគ្រប់គ្រងថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ព័ត៌មានទាក់ទង